ចាប់បានហើយ មុខសញ្ញ ជាជនជាប់ចោទ ម្នាក់ទៀត ក្នុងករណីឃ-ាតក-ម្ម កាលពីឆ្នាំ ២០២២ ត្រូវបានច-ាប់ ខ្លួនតាមអំណាច ដីកាតុលាការនាំ យកមកអនុវត្ត តាមច្បាប់

 

ក្រុងប៉ោយប៉ែត : នៅថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង៤៧ នាទីនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្តតាមបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង ផងដែរ ។


លោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ -លោក ឧត្តម សេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុ ងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាល ក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ អនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងខេត្ត បាត់ដំបង ដែលបង្គាប់ឱ្យចា-ប់ខ្លួនជនជាប់ ចោទឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅ បច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពី បទឃា-តក-ម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុម ទី១២ ភូមិព្រែកមហា ទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ ។


សូមជម្រាបជូនថា : កាលពីវេលា ម៉ោង៤ និង០០នាទីទៀបភ្លឺយប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្ត បាត់ដំបង មានជនស ង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកក-ាំភ្លើ-ងខ្លីបា- ញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហេីយជនសង្ស័យបាននាំគ្នាជិះ រថយន្តគេចខ្លួនបាត់ ដែលក្នុងហេតុ ការណ៍ នោះជនរងគ្រោះ០១នាក់ ក្នុងចំណោ ម០៣នាក់ បានស្ល-ាប់បាត់បង់ជីវិតពេល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវស៊េីបអង្កេតនិងឃ-ាត់ខ្លួនមុខសញ្ញាជាបន្ត បន្ទាប់និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់។ 

បច្ចុប្បន្នជនជាប់ចោទខាងលេី កម្លាំងការិយាល័យជំនាញកំពុងធ្វើការបន្តតាមនីតិវិធីច្បាប់ ផងដែរ ៕










No comments

Powered by Blogger.