ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តកោះកុង

(ដោយ សំរិទ្ធិ ភារុន )

( កោះកុង ) ឯកឧត្តម កឹម ផល្លា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង លោក ជា ហេង ជាប្រធានរតនាគារខេត្តកោះកុង ជំនួសលោក ឈិន លីមពិសាល ដែរត្រូវផ្ទេរមុខតំណែងទៅកាន់ជាប្រធានរតនាគារខេត្តកំពង់ឆ្នាំង និងបានការចូលរួមផងដែរពីសំណាក់លោកស្រី ឈី វ៉ា អភិបាលរងនៃគណ:អភិបាលខេត្តកោះកុងតំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ។ 


ថ្លែងក្នុងឱកាសនោះ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង សូមអបអរសាទរ ចំពោះលោក ជា ហេង ដែរបានប្រកាសចូលកាន់មុខតំណែងថ្មីជាប្រធានរតនាគារខេត្តកោះកុង និងសូមវាយតំលៃខ្ពស់ ថ្លែងអំណរគុណលោក ឈិន លីមពិសាល ប្រធានរតនាគារខេត្តកោះកុងចាស់ ដែលលោកបានផ្លាស់ប្តូរមុខតំណែងជាប្រធានរតនាគារខេត្តកំពង់ឆ្នាំងវិញ ដោយលោកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារយ៉ាងល្អប្រសើរ និងបាន រួមចំណែកដ៏ធំធេងក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននាំមកនូវសមិទ្ធផលនានា ដ៏សំខាន់ៗជាច្រើនសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចសម្រាប់សាលាខេត្តកោះកុងទាំងមូលផងដែរ ។ លោកស្រី ឈី វ៉ា មានជំនឿយ៉ាងម៉ុតមុាំ ចំពោះលោក ជា ហេង ប្រធានរតនាគារថ្មី ពិតជាបន្តរប្រពៃណីយ និងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។


លោក ជា ហេង ប្រធានរតនាគារខេត្តកោះកុងទើបប្រកាសថ្មី បានធ្វើការប្ដេជ្ញា ប្រឹងប្រែងបំពេញតួនាទីភារកិច្ចអោយអស់ពីកំលាំងកាយចិត្ត 

ទី១.អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម លោកជំទាវ ប្រធាន អភិបាលខេត្តកោនិងះកុង ក្នុងការចូលរួមគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី២.អនុវត្តន៍ឱ្យបានដាច់ខាតតាមបាវចនា " កែទម្រង់ ខាងក្នុង និងពង្រីកមិត្តខាងក្រៅលើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ " និង អភិក្រម៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់, ទី៣.អនុវត្តន៍តាម អភិក្រមការងារ៤ ប្រការរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ, ទី៤ អនុវត្តន៍ ឱ្យបានយ៉ាងទៀងទាត់ នូវការបើកប្រាក់បៀវត្សរ៍នៅសប្តាហ៍ទី២  និងសប្តាហ៍ ទី៤ ជូន ដល់មន្ត្រីតាមមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងក្រុង ស្រុក ឃុំ សង្កាត់, ៥.សហការជាមួយមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងការ អនុវត្តកម្មវិធីចំណូលចំណាយ ថវិការដ្ឋឱ្យបាន ល្អប្រសើរ, និងទី៦.ខិតខំបង្កើនសាមគ្គីភាពផ្ទៃ ក្នុងរតនាគារខេត្តឱ្យបាន ជិតស្និទ្ធ រឹងមាំ ក្នុងស្មារតីគោរពរាប់អានជាបងប្អូន និងជាមិត្តភក្តិ យ៉ាងស្មោះស្ម័គ្រ។


ឯកឧត្តម កឹម ផល្លា អនុរដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានផ្តាំផ្ញើដល់ប្រធានរតនាគារដែលទើបប្រកាសតែតាំងមុខតំណែងថ្មី ត្រូវបន្តរក្សាសាមគ្គីគ្នា រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងបង្កើនប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យក្នុងការបម្រើមន្ត្រីរាជការក្រោមឱវាទ សាធារណៈនិងរាជរដ្ឋាភិបាលដែលដាក់ជូន ហើយត្រូវខិតខំបំពេញកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដោយប្រកបដោយក្រមសិលធម៌ និងវិជ្ជាជីវៈឲ្យស្របតាមមន្ត្រីរាជការដែលរាជរដ្ឋាភិបាលប្រគល់តួនាទីជូន៕











No comments

Powered by Blogger.