ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីក្រោមឱវាទ មាន០៦ ស្រុកមាន ០២ ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកាន់បិណ្ឌទវេនទី១០នៅវត្តគីរីបុព្វតាភ្នំជញ្ជាំង





ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃ០៩រោច នឹងព្រឹកថ្ងៃ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩នឹងទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ  និង មន្ត្រីកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០នៅវត្តគីរីបុព្វតាភ្នំជញ្ជាំងស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកម្ចាស់វេនបានរួមគ្នា ប្រគេនទេយ្យទានព្រះសង្ឃ ១៣អង្គ ក្នុងមួយអង្គ១០ម៉ឺនរៀលព្រះចៅអធិការ២០មុឺនរៀលតាជី១៨នាក់ក្នុងមួយនាក់១០មុឺនរៀលដូនជី៣១នាក់ក្នុងមួយនាក់៥មុីនរៀល និងបច្ច័យសំរាប់កសាងវត្តគីរីបុព្វតាភ្នំជញ្ជាំងចំនួន៦១លាន

រៀល(ហុកសិបមួយលានរៀល)ទេយ្យទានវេរប្រគេនព្រះសង្ឃ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសល់រៀងៗខ្លួនផង និងបានឧទ្ទិសកុសល់ផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះ ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យក្រុង.ស្រុក ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។


(ដោយ : លោក ម៉ែនច័ន្ទដារ៉ា )។











No comments

Powered by Blogger.