សិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្ដីពីការចូលរួមអនុវត្តនយោបាយឈ្នះឈ្នះ ទិសយោធភូមិភាគទី៣ ក្រោមមូលបទ " ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុម "










 


ខេត្តកោះកុង : នៅ ថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កោះកុង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះ 

សិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្ដីពីការចូលរួមអនុវត្តនយោបាយឈ្នះឈ្នះ ទិសយោធភូមិភាគទី៣ ក្រោមមូលបទ

" ចូលរួម ចែករំលែក ដើម្បីសន្តិភាព និងសុខដុម " 





















      អង្គពិធីនេះបានធ្វើឡើង នៅសាលមហោស្រពខេត្តកោះកុង នាព្រឹក ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។


     គោលបំណងនៃការ រៀបចំសិក្ខាសាលាគឺបង្ហាញអំពីប្រវត្តិសាស្ត្រយោធា ទាំង ៨ ចំនុចរួមមាន÷ 


      បូកសរុបវាយតម្លៃអំពីការសិក្សាស្រាវជ្រាវ និងការរៀបចំចងក្រងឯកសារជាប្រវត្តិសាស្ត្រ ការកសាងស្តូប អនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ប្រកបដោយតម្លៃជាមហាសាល ដែលមានកងយោធពលខេមរភូមិន្ទ ជាប្រតិបត្តិករស្នូលនៃនយោបាយឈ្នះ ឈ្នះ តាមរយៈកិច្ចខិតខំប្រឹង ប្រែងអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិ និងតំរូវីរភាពខ្លាំងក្លាក្នុងបុព្វហេតុស្នេហាជាតិរំដោះមាតុភូមិប្រជាជនពីររបបប្រល័យពូជសាសន៍ ។


   បង្ហាញនូវកិច្ចដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ការបង្រួប បង្រួមជាតិ និងឯកភាពទឹកដី ប្រកបដោយសុខសុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើន។


   លើកកម្ពស់សមត្ថភាពនាយទាហានកងយោធពលខេមរភូមិន្ទ តាមរយៈការស្វែងយល់អំពីប្រវត្តិសាស្ត្រ យោធា និងការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ។


     បង្កើតជាឧត្តមានុភាព និងឧត្តមប្រយោជន៍ សម្រាប់នាយទាហានកងយោពលខេមរភូមិន្ទជំនាន់ថ្មី ) បានស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងថែរក្សាសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។


   ដើម្បីឱ្យនាយទាហានកងយោធពលខេមរភូមិន្ទមានការឯកភាពលើខ្លឹមសារអនុវត្តនយោបាយឈ្នះ ឈ្នះ ។ 


   ប្រមូលធាតុចូលពីវាគ្មិន ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ និងអ្នកចូលរួម ដើម្បីរួមចំណែកក្នុងការកសាង សច្ចភាពឯកសារប្រវត្តិសាស្ត្រ ។ 


  ដើម្បីផ្ដល់ឱកាសឱ្យក្រុមការងាររៀបចំសិក្សាប្រវត្តិសាស្ត្រយោធា បង្កើនសមត្ថភាព ចំណេះដឹង និងឆ្លើយ តបនឹងសេចក្តីត្រូវការនានា ដើម្បីឈានទៅសម្រេចបានការរៀបចំសិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ ។


   ដើម្បីអបអរសាទរខួបលើកទី៦៩ ពិធីបុណ្យឯករាជ្យជាតិ និងបុណ្យកំណើតកងយោធពលខេមរភូមិន្ទ ព្រម ទាំងខួបលើកទី២៤ នៃទិវានយោបាយឈ្នះ ឈ្នះ ២៩ ធ្នូ ២០២២ ។ (ដោយ : សំរិទ្ធ ភារុន )!



No comments

Powered by Blogger.