អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនយោធិន តំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥
(បន្ទាយមានជ័យ) ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់កងកម្លាំង ចំណុះតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥។
លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ ជួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់អភិវឌ្ឍន៍ សូមសំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រមុខដឹកនាំប្រទេស ដែលជានិច្ចកាល សម្តេច តែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។
នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់អភិវឌ្ឍន៍ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព និងកងកម្លាំងឈរជើងនៅតាមព្រំដែនគ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងា ឧបត្ថម្ភអាវរងា នៅរដូវវស្សា ឧបត្ថម្ភអាវភ្លៀង និងថវិកា សម្ភារផ្សេងៗទៀត ដោយអំណោយទាំងនេះ បានផ្តល់ជូនដល់ដៃកងកម្លាំងរបស់យើងគ្រប់រូប៕















Post a Comment