លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្នុងវេនប្រចាំការ និងកម្លាំងអន្តរាគមន៍
ខេត្តបន្ទាយមានជ័យ ៖ រសៀលថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
លោកវរសេនីយ៍ទោ ស៊ុន សុផាន់ មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្នុងវេនប្រចាំការ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើ ក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ ភ្នំឆ័ត្រ។
លោកមេបញ្ជាការតំបន់អភិវឌ្ឍន៍ បានកោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់អភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំគោរពវិន័យរបស់អង្គភាពបានល្អ និងបានណែនាំដល់នាយទាហាន នាយទាហានរងនិងពលទាហាន បន្តគោរពនិងអនុវត្តផែនការ បទបញ្ជារបស់ថ្នាក់លើ ជាពិសេសបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ផងដែរ ៕










Post a Comment