លោក ហាំ វណ្ណៈ ប្រធានក្រុមការងារ.ខ២៧ (៨៩១) បានចាត់ លោកអនុប្រធានទាំងពីរ ចុះសំណេះសំណាលនឹងសួរសុខទុក្ខ សមាជិកគណបក្សប្រជាជននិងចែកអំណោយ មានចំនួន ២ភូមិ ក្នុងសង្កាត់ផ្សារកណ្ដាល


#ភីអិលញូវ plnews (Telegram) 095949325.!!

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃសៅរ៍ ទី ២០ ខែឧសភាឆ្នាំ២០២៣នេះនៅវេលាម៉ោង៨នឹង៣០នាទីព្រឹក លោក ហាំ វណ្ណៈ ប្រធានក្រុមការងារ.ខ២៧ (៨៩១) ចុះជួយភូមិស្ទឹងបត់ និងភូមិអណ្តូងថ្មមាស បានចាត់ លោកអនុប្រធានក្រុម លោកពៅ រិទ្ធី អនុប្រធានក្រុម ភូមិស្ទឹងបត់ និងលោក ឈិន ឈាង អនុប្រធានក្រុមភូមិអណ្តូងថ្មមាសដឹកនាំ សមាជិកក្រុមការងារបក្សចំនួន ២៥ នាក់ ដោយធ្វើការបែងចែកជា ពីរក្រុមចុះសំណេះសំណាលសួរសុខទុក្ខ សមាជិកគណបក្សប្រជាជន នៅភូមិស្ទឹងបត់ និងភូមិអណ្តូងថ្មមាសក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។   


ក្នុងនោះផងដែ ក្រុមការងារភូមិស្ទឹងបត់ បានចែកជូនសារ៉ុង ជាអនុស្សាវរីយ៍ដល់សមាជិកបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៣៩ គ្រួសារស្មើរ១៣១នាក់ ។ ភូមិអណ្តូងថ្មមាសបានចុះសួរសុខទុក្ខ សមាជិកបក្សចំនួន ៧០ គ្រួសារ និងធ្វើការចែកជូនសារ៉ុង ចំនួន ១០០ សារ៉ុងដល់គ្រួសារមាជិក ដែមានការចូលរួមពីលោក ស្រិល អ៉ិន ចៅសង្កាត់ផ្សារកណ្តាល និងក្រុមការងារសង្កាត់រួមទាំងលោក មេភូមិទាំងពីរភូមិ បានបញ្ចប់នៅវេលាម៉ោង១០ នឹង០០នាទីព្រឹកនាថ្ងៃដដែល ។













No comments

Powered by Blogger.