ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាល ខេត្តបន្ទាយមានជ័យ លើកទឹកចិត្តឲ្យបេក្ខជនប្រឡងមន្ដ្រីរាជការស៉ីវិល ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលជោគជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបេីកវិញ្ញាសារ ប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌរដ្ឋបាលក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ នៅមណ្ឌលប្រឡង វិទ្យាល័យ សម្តេចឪ។

ពិធីនេះមានការចូលរួម អភិបាលរងខេត្ត លោកនាយរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្តបជ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកអភិបាលក្រុង ព្រមទាំងគណៈកម្មការប្រឡង និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនទៀត។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារ ដែលបានដាក់ក្នុងការប្រឡង ដោយគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ហើយលោកក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង។


សូមបញ្ជាក់ថា វិញ្ញាសារប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ រដ្ឋបាលក្រុងបាវិត មានរយៈពេលមួយព្រឹកនេះ រួមមាន៖ វិញ្ញាសារជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងវិញ្ញាសារ ភាសាអង់គ្លេស។

(ដោយ សហការី).!!











No comments

Powered by Blogger.