ក្មេងជំទង់ ២នាក់ ត្រូវសមត្ថិកិច្ចឃាត់ខ្លួន ក្រោយពេលគាស់ផ្ទះប្រជាពលរដ្ឋ លួចទ្រព្យ សម្បត្តិ
012 807225 Telegram
(ដោយ , សំរិទ្ធ ភារុន)
ខេត្តកោះកុង ; យោងតាមរបាយការណ៍ របស់អធិការស្រុកមណ្ឌលសីមា បានឲ្យដឹងថា÷ កាលថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០២៣ វេលាម៉ោង ២:៣០ នាទី ប្រជាពលរដ្ឋម្នាក់ដែលមាន ឈ្មោះ ជ័យ សុភាព ហៅគីម ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ១ ឃុំពាមក្រសោប មកប្ដឹងរាយការណ៍នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ពាមក្រសោបថា នៅថ្ងៃទី ១៦ ខែ សីហាឆ្នាំ ២០២៣ វេលាម៉ោង ១២.៤០ នាទីយប់ ឈានចូលថ្ងៃទី ១៧ ខែឆ្នាំដដែល នៅផ្ទះរបស់ខ្លួនមានចោរលួចគាស់ចូលផ្ទះ ។
ក្រោយពីទទួលបណ្ដឹងរួចកម្លាំងនគរបាលប៉ុស្តិ៍ពាមក្រសោប បានធ្វើការស្រាវជ្រាវ កំណត់សញ្ញា ឃាត់បានជនសង្ស័យចំនួន ២នាក់
ដែលមានឈ្មោះរួមមាន÷
១_ឈ្មោះម៉ៅ គ្រាំង ភេទប្រុសអាយុ ១៥ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ ១ ឃុំពាមក្រសោបមុខរបរនេសាទ។
២_ឈ្មោះ រីម លីហៀង ភេទប្រុសអាយុ ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ១ ឃុំពាមក្រសោប មុខរបរនេសាទ ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន÷
កងដៃផ្លាកទីនចំនួន ៣កង ធំ ១ តូច ២
បន្តោងរូបព្រះស្រោបមាសចំនួន ១ ចិញ្ចៀនផ្លាកទីនតូចមួយ បន្តោងរូបព្រះចំនួនពីរ រូបចម្លាក់ព្រះមួយ
ទូរស័ព្ទ oppo ពណ៌ក្រហមមួយ គម្របរង្វាន់អូឈិចំនួន 19 ។
មូលហេតុចោរលួចទ្រព្យសម្បត្តិនេះបាន ដោយសារម្ចាស់ផ្ទះ បានទៅខេត្តព្រះសីហនុ ។
ចំពោះមុខសញ្ញាជនសង្ស័យទាំងពីរនាក់បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌខេត្តចាត់ការតាមនីតិវិធីច្បាប់ ។






Post a Comment