លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ បាននាំយកថវិកា លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ចូលបុណ្យ​គ្រួសារ​សព អតីតយោធិន​ នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ចំនួន ០២គ្រួសារ...!!

 


(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ​ ទី២៩ ខែសីហា​ ឆ្នាំ២០២៣​ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ បាននាំយកថវិកាផ្ទាល់ខ្លួនរបស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ប្រគល់ជូនដល់គ្រួសារសពចំនួន ០២នាក់​ ១-លោកវរសេនីយ៍ត្រី​ នួម​ ឆៃរ៉ាត់​ , ២-នាយចំណង់ ប្លុង​ ម៉ៅ​ ( អតីតយោធិន​ នៃកងរាជអាវុធហត្ថ​ ចូលសោធននិវត្តន៍​ ) ក្នុងមួយគ្រួសារទទួលបានថវិកា ៥លានរៀល រួមនឹងថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ចំនួន៥០ម៉ឺនរៀលផងដែរ។ 


​ នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី​ នួម​ ឆៃរ៉ាត់​ និង​ លោកនាយចំណង់ ប្លុង​ ម៉ៅ ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។ 


លោកឧត្តម​សេនីយ៍​ត្រី​ បោន​ ប៊ិន​ បន្តថា​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរពីសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ ជាពិសេសបេីទោះបីជាអាវុធហត្ថ​សោធននិវត្ត​ន៍​ ដែលទទួលមរណៈភាពក៏ដោយ​ ក៏លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសព​ផងដែរ។ 


សូម​បញ្ជាក់​ផង​ដែរថា​ ១-លោកវរសេនីយ៍ត្រី​ នួម​ ឆៃរ៉ាត់​ ទទួលមរណៈភាព​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២២,​ ២-នាយចំណង​ ប្លុង​ ម៉ៅ​ ទទួលមរណៈភាពនៅថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៣៕







No comments

Powered by Blogger.