ប្រកាសចូលកាន់តំណែងឯកឧត្តម ជា​ សឿន​ សាកលវិទ្យាធិការរង​ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ​ ប្រារព្ធធ្វេីឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ បណ្ឌិតសភាចារ្យ ហង់​ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​​


(ដោយ លោក ម៉ែនច័ន្ទដារ៉ា)

បន្ទាយមានជ័យ​ ៖​ សាកលវិទ្យាល័យជាតិ​ មានជ័យ​ បានរៀបចំពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ជា​ សឿន​ សាកលវិទ្យាធិការរង​ ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ​ ប្រារព្ធធ្វេីឡេីងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ បណ្ឌិតសភាចារ្យ ហង់​ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​​។ 


ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវប្រតិភូអមដំណេីរ​ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ មន្ទីរ​ អង្គភាព​ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត​សាស្ត្រាចារ្យ​ និស្សិតបានចូលរួម​ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​ សាកលវិទ្យាល័យជាតិ​ មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ នាព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២៣។
















No comments

Powered by Blogger.