ពិធីកាត់ខ្សែរបូដាក់ឱ្យ ដំណើរការសាកល្បង និង ទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់ កំពង់ផែ កោះកុង ផត មេនេចមិន ឯ.ក ,!!
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ខេត្តកោះកុង ÷ លោកស្រី អ៉ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញកាត់ខ្សែរបូដាក់អោយដំណើរការសាកល្បង និងទទួលស្វាគមន៍នាវាទីមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេនេចមិន ឯ.ក ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
ថ្លែងក្នុងពិធីនោះ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍លោកឡើងថា ÷ ថ្ងៃនេះខេត្តកោះកុងទទួលបានសមិទ្ធផលថ្មីមួយទៀត គឺកំពង់ផែកោះកុង ផត មេនេចមេន ឯ.ក ដែរបានរំលេចចេញជារូបរាងនៅពេលនេះ ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែររាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគ បានកសាងសម្រាប់សម្រួលដល់ វិស័យដឹកជញ្ជូន ហើយកំពង់ផែថ្មីមួយនេះនឹងដើរតួយ៉ាងសំខាន់ ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ ផលនេសាទ និងផលកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែរបាននឹងកំពុងប្រកបវិស័យកសិកម្មក្នុងមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព ប្រជាកសិករក្នុងខេត្តកោះកុង អោយកាន់តែមានភាពល្អប្រសើរ និងមានជីវភាពធូរធារជាងមុន ព្រោះថា ផ្លូវ ស្ពាន និងកំពង់ផែ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
លោកស្រី អភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ÷ កន្លងមក កាលពីថ្ងៃទី29 ខែសីហា ដល់ថ្ងៃទី2 ខែកញ្ញា ឆ្នាំ2023 លោកស្រី តំណាងអោយលោកជំទាវអភិបាលនៃគណៈអភិបាល ខេត្តកោះកុង បានដឹកនាំប្រតិភូខេត្តកោះកុង អញ្ជើញទៅបំពេញទស្សនៈកិច្ច នៅតំបន់ លានយីងកាំង សាធារណៈរដ្ឋប្រជាមានិតចិន នៅក្នុងកម្មវិធីពិព៌រ ភស្តភារអន្តរជាតិ ផ្លូវសូត្រចិន ក្នុងគោលបំណងលើក កម្ពស់មិត្តភាព កំពង់ទាំង2 កំពង់ផែ លានយីងកាំង និងកំពង់ផែ កោះកុង ផត មេនេចមិន និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងខេត្តកោះកុង និងកំពង់ផែ លានយីងកាំង តាមរយះបំពេញទស្សនៈកិច្ចនេះ ភាគីទាំង2 បានឯកភាពគ្នាលើចំនុចមួយចំនួន ដូចជា ÷
1- ភាគីទាំង2 ជម្រុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ។
2- ភាគីទាំង2 បានឯកភាពគ្នា នូវការពង្រឹង និងផ្លាសប្តូគ្នានូវកិច្ចសហប្រតិបត្តិការ នៅក្នុងកំពង់ផែពាណិជ្ចកម្ម ភស្តភា និងផ្នែកពាក់ព័ន្ធផ្សេងទៀត។
3- ភាគីទាំង2 នឹងធ្វើពាណិជ្ជកម្មរួមគ្នាផ្នែកកសិកម្ម នៅពេលកពង់ផែនេះ ដាក់អោយដំណើរការ ដោយបញ្ជូលផលកសិកម្មទៅប្រទេសចិនឡើងតាមកំពង់ផែ លានយីងកាំង ដោយផ្ទាល់។
4- ភាគីខេត្តកោះកុងបានស្នើសុំ អោយភាគីចិនជួយរកទីផ្សារលើវិស័យកសិកម្ម ពង្រឹងទីផ្សារអោយមានភាពនឹងន ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករក្នុងខេត្តកោះកុង ក៏ដូចជាខេត្តផ្សេងទៀតក្នុងការធ្វើកសិកម្ម។
លោកស្រីអភិបាលរងខេត្ត រំពឹងទុកថា ÷ បន្ទាប់ពីការឯកភាពនូវចំនុចមួយចំនួនរបស់ភាគីទាំង2 កន្លងមក និងការដាក់ដំណើរការសាកល្បងកំពង់ផែ កោះកុង ផត មេនេចមិន នេះតទៅ នឹងបើកដំណើការបានដោយយ៉ាងរលូន ទទួលបានលទ្ធផលល្អ និងធ្វើអោយប្រជាពលរដ្ឋដែរពាក់ព័ន្ធក្នុងតំបន់ និងនូវទូទាំងប្រទស ទទួលបានការអភិវឌ្ឍន៍ និងជម្រុញជីវភាពមានការរីកចំរើនប្រសើរឡើង៕












Post a Comment