ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ តំណាង ឱ្យ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង , ពិធី សម្ពោធ ទីស្នាក់ការ ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) និងប្រកាសតែងតាំងប្រធាន -អនុប្រធានការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន-កម្ពុជា-ថៃ-( ចំនួន០៤រូប) នៅក្រុងប៉ោយប៉ែត

(ApsaraNews :  Tel : 012 80 72 25.telegram )..!!

ក្រុងប៉ោយប៉ែត ; ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាង ឱ្យ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធទីស្នាក់ការ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) និង

ប្រកាសតែងតាំងប្រធានអនុប្រធានការិយាល័យព័ត៌មានទំនាក់ទំនងព្រំដែន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ , កាលពី រសៀលថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។


ដោយមានការ អញ្ជើញចូលរួម ; ពី ឯកឧត្តម គណះអធិបតី ច្រើនរូប,

------!!

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង តំណាង ឲ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ និង 

ឯកឧត្តម សេក សុ ខុម ប្រធានមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ,និង 

លោកបណ្ឌិត សុខ សុវណ្ណ អគ្គលេខារង (UMA) ប្រចាំ កម្ពុជា , និង , 

លោក ប្រាសុីត សែង រ៉ុងរឿង អគ្គលេខាធិការ (UMA)ប្រចាំប្រទេសថៃ

និង មានការចូលរួម ពីអស់ លោក លោកស្រី ជាសមាជិកសមាជិការ (UMA) កម្ពុជា-ថៃ,។

និងមានការចូលរួមពី អាជ្ញាធរ មាន សមត្ថកិច្ច ក្នុងមូលដ្ឋាន សង្កាត់ក្រុងប៉ោយប៉ែត និងនៅក្នុងស្រុក/ក្រុង ខេត្ត នានាបាន ចូលរូមយ៉ាងច្រើនកុះករផងដែ។

ក្នុងពិធីនោះបាន ប្រកាសតែងតាំង ប្រធាន- អនុប្រធានការិយាល័យព័ត៌មាន ទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ-នៅក្រុងប៉ោយប៉ែត (ចំនួន៤ រូប ) ៖

====



១-តែងតាំង លោក បណ្ឌិត ឌីម សុខុនប្រធានការិយាល័យ

២-លោក ឃីម រដ្ឋា អនុប្រធានការិយាល័យ

៣_លោកស្រី ង៉ោក នាង អនុប្រធានការិយាល័យ

៤-លោក ណែន ទិត្យ អនុប្រធាន (UMA)ការិយាល័យក្រុងប៉ោយប៉ែត ។


លោកបណ្ឌិត ប្រធានការិយាល័យ (ថ្មី)បានឡើងប្តេជ្ញាចិត្ត និង អំពាវនាវ ដល់ អាជ្ញាធរ គ្រប់ជាន់ថ្នាក់ក្រុងប៉ោយប៉ែត មេត្តាជួយ សហការណ៍ ដើម្បីសម្រួលដល់ការចុះស្រាវជ្រាវនិងយកបានព័ត៌មាន ពិតផងដែ ៕


ក្នុងឱកាសនោះ ផងដែរ ឯកឧត្តម បាន ប្រគល់វិញ្ញា បនបត្រ ជូនអ្នក សារព័ត៌ មានចំនួន១១៥នាក់ និង បានលើកឡើងថា ការចូលរួមរបស់ អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ។


ពិធីសំណេះសំណាល ឯកឧត្តមរដ្ឋលេខាធិការ បានស្នើអោយបងប្អូនអ្នកសារព័ត៌មាន ៖

១.បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដៃគូរល្អមួយអ្នកសារព័ត៌ក្រៅប្រទេសអោយបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយពីសត្តានុពលនៃកម្ពុជា ទាំងលើ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ច។ ដើម្បីចូលអភិវឌ្ឍន៍ប្រទេស ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល អាណត្តទី៧។

ព្រោះការចូលរួមរបស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ បានទាញពិភពលោកអោយកាន់តែកៀកគ្នា អោយស្គាល់ពីកម្ពុជាពិត កម្ពុជា បច្ចុប្បន្ន។


២.ដោយថ្ងៃនេះយើង សម្ភោធដាក់អោយប្រើប្រាស់ ការិយាល័យផ្លូវការរបស់ (UMA ) ជាប់ព្រំប្រទល់កម្ពុជា-ថៃ, ស្រាប់ ឯកឧត្តមស្នើអោយចូលរួមសហការជាមួយអជ្ញារធរពាក់ព័ន្ធ ផ្សព្វផ្សាយ តម្រែតម្រង់ ដល់បងប្អូនពលករខ្មែរយើង ដែលចេញចូលទៅធ្វើការនៅប្រទេសថៃ អោយរកឯកសារគ្រប់គ្រាន់ក្នុងដៃ ដើម្បីទៅបំពេញការងារដោយស្របច្បាប់ ចៀសវាងការឃាត់ខ្លួន ឬចាប់ចងពីសំណាក់អាជ្ញាធរថៃ។


ជាចុងក្រោយ ឯកឧត្តម ក៏បាននាំនូវការផ្តាំផ្ញើរការសួរសុខទុក្ខ និងសារជូនពរពីឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ អង្គពិធីទាំងមូល និង រំលឹកដល់បងប្អូនអ្នកសារព័ត៌មាន ត្រូវទន្ទេញអោយជាប់នូវយន្តការពារខ្លួន គឺ ក្រមសីលធ៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ 

ម៉្យាងវិញទៀត ឯកឧត្តម អោយបងប្អូនសារព័ត៌មាន ត្រូវ មានវិធីសាស្រ្ត សរសេរ រកវិធីបែបណា អោយពិភពលោកឱ្យកាន់តែកៀក កាន់តែស្គាល់ពី,កម្ពុជាពិត និង កម្ពុជាបច្ចុប្បន្ន ផងដែរ ៕
















No comments

Powered by Blogger.