ពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់ អគារវិហារឥស្លាមនៅភូមិ៤ និងសំណេះសំណាលផ្តល់អំណោយដល់ពលរដ្ឋចំនួន( ៥២០គ្រួសារ) ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ខេត្តកោះកុង ៖ ពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់ អគារវិហារឥស្លាមនៅភូមិ៤ និងសំណេះសំណាលផ្តល់អំណោយដល់ពលរដ្ឋចំនួន ៥២០គ្រួសារ ដែរជា អំណោយដ៏ថ្លៃថ្លា ពីសមាគមសប្បុរសធម៌ សៃខអាប់ឌុលឡោះអាន់នូរី នៃប្រទេសអារ៉ាប់គុយវ៉ែត
ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកម្មពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់ម៉ាស្ជិត ដែរជាអគារវិហារឥស្លាម និងការិយាល័យរដ្ឋបាល និងថ្នាក់បង្រៀន អាល់គួរអាន ជាផ្លូវការ ព្រមទាំងសំណេះសំណាលផ្តល់អំណោយមនុស្សធ៌មដល់ប្រជាពលរដ្ឋចំនួន ៥២០គ្រួសារ នៅភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្ដមបណ្ឌិត រ៉ូស មានសះរី ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ បានមានប្រសាសន៍អោយដឹងថា ÷ ក្នុងនាមជាថ្នាក់ដឹកនាំនៃអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ មាន កិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ម៉ាស្ជិត នេះឡើង ដែរជា អំណោយដ៏ថ្លៃថ្លា ពីសមាគមសប្បុរសធម៌ សៃខអាប់ឌុលឡោះអាន់នូរី នៃប្រទេសអារ៉ាប់គុយវ៉ែត ដែលមានទំហំទទឹង ២៥ម៉ែត្រ បណ្ដោយ ៣៥ម៉ែត្រ ជាមួយនឹងឡៅតឿ ដែលមានផ្ទៃក្រលាសរុប ១,២២៥ ម៉ែត្រការេ ព្រមទាំងអគារសម្រាប់ធ្វើជាការិយាល័យម៉ាស្ជិត និងសម្រាប់កម្មវិធីប្រជុំផ្សេងៗមួយអគារទំហំ ទទឹង ៥ម៉ែត្រ បណ្ដោយ ២១ម៉ែត្រ សរុបជាទឹកប្រាក់ជាង ៤០ម៉ឺនដុល្លាអាមេរិក ។ ដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព ភាពរីកចំរើន ការអភិវឌ្ឍន៍ និងបានអនុញ្ញាតិឲ្យអង្គការ សមាគម និងសប្បុរសជនជាតិ និងអន្តរជាតិ ចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងលើកកម្ពស់កម្រិតជីវៈភាព ប្រជាពលរដ្ឋ ឲ្យមានការរីកចម្រើន និងសម្បូររុងរឿង ហើយរយៈពេលជិត ១០ឆ្នាំ មកនេះ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ មួយនេះ សម្រេច បានសមិទ្ទិផលជាច្រើនតាមបណ្តារខេត្តនានាទូទាំងប្រទេសកម្ពុជា ដែរជាគួរមោទនៈ មានដូចជា ÷ សាងសង់វិទ្យាល័យ -មជ្ឈមណ្ឌលគុយវ៉ែត -សាលាបឋមសិក្សា -សាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន២៣០ខ្នង -សាងសង់ភូមិគំរូ
-សង់សាលារៀនតាមភូមិចំនួន១២ខ្នង -ផ្តល់អាហាររូបករណ៍ដល់និស្សិតចំនួន៥៦នាក់ -ចិញ្ចឹមកុមារកំព្រា និងមានជីវភាពខ្វះខាតចំនួន៣៥០នាក់ -ជីកអណ្តូងទឹកស្អាតចំនួន២៩៦៦អណ្តូង -សង់តូបលក់ឥវ៉ាន់ដល់ពលរដ្ឋចំនួន៧តូប -ចែកទូកនេសាទដល់ពលរដ្ឋចំនួន៦២ទូក -ចែកម៉ាសីនកាត់ដេរចំនួន៨គ្រឿង -ចែកម៉ូតូកង់បីតុកតុកចំនួន១១តុកតុក -ចែកគំរោងចិញ្ចឹមគោចំនួន២២៥គ្រួសារ និងចែកអំណោយមនុស្សធ៌មជាច្រើនគ្រួសារទៀត។
មានប្រសាសន៍ក្នុងពិធីនេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ និងសមាគមសប្បុរសធម៌ សៃខអាប់ឌុលឡោះអាន់នូរី នៃប្រទេសអារ៉ាប់គុយវ៉ែត ព្រមទាំងអង្គការសមាគមសប្បុរសសធ៌មដៃគូនានា ដែរជានិច្ចកាលតែងតែជួយចូលរួមផ្តល់នូវមូលនិធិ និងកញ្ចប់សប្បុរសធ៌ម ព្រមទាំងជួយ អភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ឈានទៅរកការអភិវឌ្ឍន៍ អប់រំ និងលើកស្ទួយជីវភាពពលរដ្ឋក្នុងខេត្តកោះកុង អោយមានការរីកចំរើន។
លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា ÷ បច្ចុប្បន្ននេះ យើងមានវិហារឥស្លាម ចំនួន១៣វិហារ ដើម្បីរួមចំណែកក្នុងការអប់រំស្មារតីផ្លូវចិត្តដល់បងប្អូនខ្មែរឥស្លាម នៅក្នុងខេត្ត កោះកុង។ ក្នុងពិធីនោះលោកជំទាវសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួម សម្អាតអនាម័យ បរិស្ថានជុំផ្ទះសំបែង ជុំវិញបរិវេណវិហារ និងតាមដងផ្លូវក្នុងភូមិរបស់ខ្លួន ឱ្យបាន ស្អាតជាប្រចាំ និងត្រូវចេះទុកដាក់ វិចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីជួយបង្ករលក្ខណៈងាយស្រួល ដល់បុគ្គលិកអនាម័យ ពេលចុះប្រមូលយកសំរាមនៅតាមខ្នងផ្ទះ សាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន និងនៅតាមទីសាធារណៈជាដើម។
ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស មានប្រសាសន៍លើកឡើងថា ÷ ដោយឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរលើការអភិវឌ្ឍ វិស័យសាសនា ដែលក្នុងនោះបានផ្ដល់នូវសិទ្ធិសេរីភាពខាងជំនឿ និងសាសនា ដោយរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តឱ្យមានការសាងសង់ វត្តអារាម វិហារឥស្លាម និងវិហារសាសនាផ្សេងៗទៀត ធ្វើជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី និងលើកទឹកចិត្តប្រកបដោយធម៌ មិនមានអំពើហឹង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គី ស្រលាញ់រាប់អានគ្នាយ៉ាង ទូលំទូលាយនៅក្នុងសង្គម និងចូលរួមអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា សង្ឃឹមទុកថា ÷ តទៅអនាគត់សមិទ្ទិផលអគារវិហារដែរទទួលបានថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទាំងការអភិវឌ្ឍន៍ ការអប់រំ ដល់សាសនិកឥស្លាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ដូចនេះសូមជួយថែរក្សាសមិទ្ទិផលដែរទទួលបានថ្មី ព្រមទាំងជួយកែប្រែសមិទ្ធិផលថ្មីនេះអោយក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ចូលមកទស្សនាក្នុងខេត្តកោះកុងយើងអោយបានកាន់តែច្រើន។
















Post a Comment