ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ អញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារទី២,ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ
#សារព័ត៌មានApsaraNews (Telegram ) 012807225 .!
===
រសៀលថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ អញ្ជេីញចូលរួមកិច្ចប្រជុំក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ច ត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណេីរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃគណ:កម្មការចំពោះកិច្ច និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ខេត្តទាំង៣ មានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
លទ្ធផលនៃការប្រជុំរួមគ្នាដោះស្រាយបញ្ហាពលករឆ្លងដែនខុសច្បាប់តាមច្រកល្បៀង និងជួយសម្រួល ដលប្រជាពលរដ្ឋ និងពលករយើងត្រឡប់មកវិញ ដើម្បីចូលរួមពិធីបុណ្យភ្ជំបិណ្យប្រពៃណីខ្មែរខាងមុខនេះ ដើម្បីកុំអោយមានការកកស្ទះ និងពង្រាងនូវរបាយការណ៍ពលករចេញ-ចូល ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ច និងដោះស្រាយបញ្ហាដំណេីរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា-ថៃ នៅសាលប្រជុំ(ខ) ខេត្តបន្ទាយមានជ័យ។






Post a Comment