ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ ការប្រណាំងទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅប៉ុន្មានថ្ងៃខាងមុខនេះ


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំការប្រណាំងទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងស្តង់ពិពណ៌ ទូទៅ ភូមិ១ ផលិតផល១ នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ ២០២៣

កម្មវិធីប្រណាំងទូកថ្នាក់ខេត្ត ចាប់ពីថ្ងៃទី ១១. ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ នៅក្នុងដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ រសៀលថ្ងៃទី១១. ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការដាក់តាំងពិពណ៌ ភូមិ១ ផលិតផល១ រយៈពេល ៦ ថ្ងៃ។

កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ( ធំ )សាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ  មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ លោក លោកស្រី អភិបាលក្រុងស្រុក ជុំវិញខេត្ត បជ។


ថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧

ខេត្តបន្ទាយមានជ័យព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។





















No comments

Powered by Blogger.