បើកប្រតិបត្តិការ បង្រ្កាបគ្រឿងញៀនដូចភ្លៀងរលឹម របស់ស្នងការនគបាលខេត្តកោះកុង
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
===
ខេត្តកោះកុង ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការដ្ឋានគរបាលស្រុកស្រុកមណ្ឌលសីមា ជាក់ស្ដែង យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា÷ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០ នាទីទៀតភ្លឺ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងអធិការដ្ឋានប្រចាំការនៅស្នាក់ការសន្តិសុខចាំយាម បានបង្ក្រាបបទល្មើសជាក់ស្តែង ១ករណី នៅចំណុចមុខបន្ទប់ជួល ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាកមាន ឈ្មោះ បុស ប៊ុនឆេង ភេទប្រុស អាយុ២៤ ឆ្នាំ មានទីលំនៅភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងនោះ កម្លាំងបានដកហូតវត្ថុតាងរួមមាន÷
ម្សៅក្រាមព៌ណសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់ធំ ៥កញ្ចប់តូច ទូរសព្ទចំនួន ១ គ្រឿង ម៉ាក ( oppo) ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កំពុងបន្តតាមនិតិវិធី ៕





Post a Comment