ប្រជាពលរដ្ឋ កោត សរសើរ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកងកំលាំងនគរបាល ឃាត់ខ្លួន ជនសង្ស័យ ដែលបានសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាល ត្រូវបានឃាត់ខ្លួនហើយ ==


#សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

បន្ទាយមានជ័យ: អនុវត្តន៍តាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។





ជនសង្ស័យមានឈ្មោះ ម៉ែន​ សំអាង​ ភេទប្រុស​ អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត​១៤-០៧-១៩៨៣​ ត្រូវនគរបាលឃាត់ខ្លួន នៅចំនុចភូមិមិត្តភាព​ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ ពាក់ពន្ធ័ករណីឃាតកម្មនៅថ្ងៃទី​០៦ ខែតុលា​ ឆ្នាំ២០២៣ នៅខេត្តកណ្តាល។ ដែលបានសម្លាប់ប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងសួនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តនិតីវិធីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕







No comments

Powered by Blogger.