ឯកឧត្ដម មុំ ម៉ាលិកា បានអញ្ជើញចូលរួម កាន់វេនបិណ្ឌ របស់រដ្ឋបាលសាលាខេត្តកោះកុង

==

សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ ,លោក សំរិទ្ធ ភារុន)

==

ឯកឧត្ដម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នាព្រឹកថ្ងៃ ថ្ងៃចន្ទ ១០ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវហ្នឹងថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៣ 


បានអញ្ជើញចូលរួមវេនបិណ្ឌ ទី១០ ដែលជាវេនរបស់រដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ ឯកឧត្ដម កាយ សំ រួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ព្រមទាំងលោក លោក ស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព នៅក្នុងខេត្ត យ៉ាងឱឡារិក ស្ថិតនៅ វត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។ 

 ក្នុងពិធីនោះក៏បានប្រារព្ធកិច្ចនមស្សការព្រះរតនត្រ័យ សមាទានសីល រាប់បាត្រ បង្សុកូល វេរភត្តាហារប្រគេនព្រះសង្ឃ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ វេរប្រគេនជូនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃជូនទៅដល់ វិញ្ញាណក្ខន្ធបុព្វបុរស ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ និងបុព្វការីជនមានមាតាបិតា ជីដូនជីតា ញាតិការទាំងប្រាំពីរសន្តានជាដើម ។













No comments

Powered by Blogger.