លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត និងជាប្រធានកម្លាំងការពារសន្តិសុខ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានអញ្ជេីញចុះពិនិត្យកងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ការពារសន្តិសុខនៅតាមមណ្ឌលប្រឡងចំនួន៣មណ្ឌល
បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត និងជាប្រធានកម្លាំងការពារសន្តិសុខ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោក វរសេនីយ៍ទោ សុខ សុភាព អនុប្រធានបានអញ្ជេីញចុះពិនិត្យកងកម្លាំង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ការពារសន្តិសុខនៅតាមមណ្ឌលប្រឡងចំនួន៣មណ្ឌល រួមមាន វិទ្យាល័យ អូរអំបិល , មណ្ឌល សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) និងមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ខ្លាកូន សរុបចំនួន៤០នាក់។
ក្នុងឱកាសនោះលោកវរសេនីយ៍ឯក ជា តារា ក៏បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត ឧបត្ថម្ភដល់កងកម្លាំងទាំង៣គោលដៅក្នុងមួយគោលដៅទទួលបាន៤០ម៉ឺនរៀលផងដែរ។












Post a Comment