ថ្នាក់ដឹកនាំរដ្ឋបាលបាលខេត្តកោះកុង អញ្ជើញបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំង៣ មណ្ឌល នៅខេត្តកោះកុង


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ ,លោក សំរិទ្ធ ភារុន)

ខេត្តកោះកុង មានមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិចំនួន 3មណ្ឌល ដែរមានបេក្ខជនប្រលង សរុប ១២៥៤ នាក់ ស្រី ៦៥៣ នាក់ ។ 

អញ្ជើញបើកវិញ្ញាសារប្រឡងក្នុងឆ្នាំនេះ ដោយ  លោកបណ្ឌិត សំ ឃិតវៀន អភិបាលរងខេត្តកោះកុង អញ្ជើញបើកនៅមណ្ឌលវិទ្យាល័យបច្ចេកទេសតេជោសែន  លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត និងលោកឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង  នៅអនុវិទ្យាល័យជាស៊ីម ។ 

ក្នុងនោះមានការចូលរួមសហការណ៍សំរួលសណ្តាប់ធ្នាប់ សុវត្តិភាព ពីកងកម្លាំង កងរាជអាវុធហត្ថ នគរបាល និងក្រុមយុវជន និងមន្រ្តីជំនាញ នៅគ្រប់មណ្ឌលនៃខេត្តកោះកុង។ 

សូមបញ្ជាក់ថា ÷ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅ រយៈពេល២ ថ្ងៃ គឺថ្ងៃ ៦-៧ ខែវិច្ឆិការ ឆ្នាំ ២០២៣ ។ 


ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ÷ សូមលើកទឹកចិត្តដល់ប្អូន និងក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ក្នុងខេត្តឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងយកចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋានមិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដ៏ទៃនោះឡើយ។

ដើម្បីសំរួល កាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋបាលខេត្តកោះកុង ផ្តល់ជាទីកន្លែងស្នាក់នៅដល់សិស្សានុសិស្សឥតគិតថ្លៃដែលមកបណ្តាស្រុកឆ្ងាយៗដាច់ស្រយោលចូលរួមប្រឡង។ 

បន្ថែម និងដើម្បីលើកទឹកចិត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានប្រកាសដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A នឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តចំនួន ៤,០០០,០០០ រៀល ក្នុងមួយនាក់ផងដែរ ៕

















No comments

Powered by Blogger.