កិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច គោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ ស្ដីពីវឌ្ឍភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុង ខេត្តបន្ទាយមានជ័យ



សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)


ខេត្តបន្ទាយមានជ័យ ៖ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននិងជានាយករងខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន

ដោយមានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ មាន ; លោកប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន 

លេខាធិការដ្ឋានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន លោកអភិបាលក្រុងស្រុក លោកអធិការក្រុងស្រុក លោកមេបញ្ជាការអាវុធហត្ថក្រុងស្រុក លោកមេបញ្ជាការនគរបាល វរៈការពារព្រំដែន ( សរុប៧៨នាក់) ។

កិច្ចប្រជុំនេះធ្វើនៅសល់ប្រជុំ (ខ )សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ញាស័ក ព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។











No comments

Powered by Blogger.