ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានទទួលស្វាគមន៍ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃបានទស្សនៈកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខេត្តស្រះកែវ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានទទួលស្វាគមន៍ ឯកឧត្តម Srettha Thavisin នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃបានទស្សនៈកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខេត្តស្រះកែវ។
កិច្ចទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីថៃនេះ គឺជាការឆ្លើយតបតាមការអញ្ជើញជាផ្លូវការរបស់ លោក បរិញ៉ា ពោធិសាត់ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នាពេលថ្មីៗនេះ ។
សូមបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន (HE Srettha Thavisin) នាយករដ្ឋ មន្រ្តី-រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រថៃ និងប្រតិភូ នឹងមកបំពេញទស្សនកិច្ច ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នៅច្រកព្រំដែនថៃ កម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ ប្រទេសថៃ ដែលទល់មុខខេត្តបន្ទាយមានជ័យ។
ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.ថ្ងៃសៅរ៍ ១៣កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧បន្ទាយមានជ័យ.ថ្ងៃទី២៥
ខែវិច្ឆិកា ឆ្នាំ២០២៣។











Post a Comment