លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកំលាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានដឹកនាំកំលាំង ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា២០២៣ នេះ ។


លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ លឿត ឡាយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 


លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បន្តថា , មុនឈានដល់ការឃាត់ខ្លួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ លុះដល់ចំណុចកេីតហេតុ បានប្រទះឃើញជនសង្ស័យ គួរឱ្យសង្ស័យ ពេលនោះកម្លាំងក៏បានហៅសួរនាំ ព្រមទាំងធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា(ទឹកកក) ចំនួន ០២កូនថង់កិប ទម្ងន់ ១,២៤ក្រាម នៅក្នុងកាបូបលុយពណ៌ខ្មៅ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយក៏បានឃាត់ខ្លួន ព្រមទាំងចាប់យកវត្ថុតាងរកឃើញខាងលើ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដៀម្បីចាត់ការតាមនីតិវិធី។   


ក្រោយឃាត់ខ្លួន និងសួរនាំ ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តការតាមនីតិវិធី។ 


លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ផងដែរ ៕







No comments

Powered by Blogger.