លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ត , លោកសួន សុីម៉ាម់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត , និង លោកគ្រូនាយក នាយករង ព្រមទាំង លោកគ្រូ អ្នកគ្រូ , បើកកម្មវិធីចូលរួមបវេសនការឆ្នាំសិក្សា២០២៣ និងឆ្នាំសិក្សា២០២៤

 

(ថតរូបភាព , ដោយ សឿងរដ្ឋា និង លោកម៉ាប់),!!

___

ក្រុងប៉ោយប៉ែត ៖ នាព្រឹកថ្ងៃសុក្រ រោចខែកត្តឹកឆ្នាំថោះព.ស២៥៦៧ត្រូវ និងថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ត , លោកសួន សុីម៉ាម់ មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត , និង លោកគ្រូនាយក នាយករង ព្រមទាំង លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនៃ សាលាវិទ្យាល័យប៉ោយប៉ែតក្រុង ចូលរួមប្រារព បើកកម្មវិធីចូលបបវេសនការឆ្នាំសិក្សា២០២៣ និងឆ្នាំសិក្សា២០២៤ ខាងមុខនេះ លោកចៅសង្កាត់ក៏ដូច លោកមេប៉ុស្តិ៍ និងលោកគ្រូអ្នកគ្រូបាន ផ្តាំផ្ញើរជូនដល់សិស្សានុសិស្ស ទាំងអស់ខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ កុំបង្កបង្កើតឲ្យមានបក្សពួកបងតូចបងធំ ឬហៅថាជាក្មេងទំនើងឬបង្កភាពអនាធិបតេយ្យរំខានដល់ការសិក្សាចំពោះសិស្សដ៏ទៃត្រូវប្រកាន់យកសីលធម៌.គុណធម៌.សុជីវធម៌.វប្បធម៌ទើបមានតម្លៃដែសង្គមទទួលយក ជាពិសេសត្រូវចេះគោរពឪពុកម្តាយ និងចាស់ទុំ ធ្វើជាកូនល្អ ជាទំពាំងស្នងឬស្សីដើម្បី ជួយដល់សង្គមជាតិយើងទាំងអស់គ្នា ៕















No comments

Powered by Blogger.