កិច្ចប្រជុំ ស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ,!!


សារព័ត៌មានApsaraNews (Telegram ) 012807225 .!!

(ដោយ លោកម៉ែនច័ន្ទ ដារ៉ា)

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អញ្ជើញជាអធិបតី កិច្ចប្រជុំ ស្តីពី ការជំរុញការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វេីឡេីងនៅសាលប្រជុំ ធំ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ 


នៅក្នុងកិច្ចប្រជុំនាពេលនេះ មានកាអញ្ជេីញចូលរួម ឯកឧត្តម គណៈប្រតិភូអមដំណេីរ តំណាងគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក ទាំង៩ មេឃុំ ចៅសង្កាត់បាន អញ្ជើញចូលរួមជាច្រើននាក់ផងដែ។

កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ( ធំ ) សាលាខេត្តបន្ទាយមានជ័យ ។














No comments

Powered by Blogger.