សិស្សជាប់និទ្ទេសA ៣ នាក់ នៅខេត្តកោះកុងទទួលបានម៉ូតូនិងថវិកាក្នុងម្នាក់ៗ ៤លានរៀល
សារព័ត៌មានApsaraNews (Telegram ) 012807225 .!!
(ដោយ ,លោក សំរិទ្ធ ភារុន)
ខេត្តកោះកុង: នាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នេះ លោកស្រី ឈី វ៉ា អភិបាលរង ខេត្តកោះកុង បានបញ្ជាក់ថា÷ ម៉ូតូម្នាក់០១ គ្រឿងដែលប្រគល់ជូនសិស្សនៅ ពេលនេះ ជាអំណោយរបស់សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប( Royal Group ) ។
ចំណែកថវិកាក្នុងម្នាក់ ៤ លានរៀលប្រគល់ជូនសិស្សជាប់និទ្ទេស A ជាប្រាក់ឧបត្ថមដោយផ្ទាល់របស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ។
លោកស្រី ឈី វ៉ា កោតសរសើរពីកិច្ចប្រឹងប្រែងរៀនសូត្ររបស់សិស្សរហូតដល់បានប្រឡងជាប់និទ្ទេសA ចំនួន ៣នាក់ ។ ដោយលោកជំទាវបានផ្ដល់ដំបូន្មានដល់ពួកគាត់ បន្តរៀនសូត្រថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ដើម្បីចំណេះដឹង ឱកាសការងារល្អ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ។
បេក្ខជន បេក្ខនារីទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖
០៦ វិច្ឆិកា ២០២៣ មានឈ្មោះដូចខាងក្រោម÷
ទី១ កញ្ញា.ឆាយ ច័ន្ទបូរមី លំដាប់ពិន្ទុ 99.280
មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង
ទី២ កញ្ញា ឆុន ស្រីណាត់ លំដាប់ពិន្ទុ 99.135
មកពីវិទ្យាល័យបច្ចេកទេសតេជោសែនកោះកុង និងទី៣ យុវជន មាស រតនៈវិភូ លំដាប់ពិន្ទុ 98.963
មកពីវិទ្យាល័យ ថ្មស ស្រុកបូទុមសាគរ ។
ជាចុងក្រោយ សិស្សដែលបានប្រលងជាប់និងទេសA បានលើកឡើង
ស្រដៀងៗគ្នាថា÷ ខ្លួននឹងជ្រើសយកជំនាញដែលខ្លួនពេញចិត្ត ស្របតាមទីផ្សារបច្ចុប្បន្ន ហើយខិតខំក្រេបយកចំណេះដឹងដែលខ្លួនបានរៀន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ហើយគ្រប់គ្នាមានមហិចតាថា÷ អាចនឹងបន្តការសិក្សានៅក្រៅប្រទេសផងដែរ ។
ក្នុងនោះសិស្សនិទេស A បានផ្ដាំផ្ញើដល់សិស្សជំនាន់ក្រោយ ដែលមានបំណងចង់បាន និទេសA ដូចខ្លួន សូមដាក់ចិត្តខិតខំប្រឹងប្រែងរៀនសូត្រគ្រប់មុខវិជ្ជ តាំងពីដើមឆ្នាំ ឱ្យបានខ្លាំង ជាពិសេស
ភាសារអង់គ្លេសក៏ចាំបាច់ដែរដែរ
មិនអាចចោលមុខវិជ្ជាណាមួយបានទេ ក្នុងនោះក៏ត្រូវមានការជំរុញលើកទឹកចិត្តពីឪពុក ម្ដាយ អាណាព្យាបាល និងលោកគ្រូអ្នកគ្រូផងដែរទើបទទួលបានលទ្ធផលល្អប្រសើរបែបនេះ ៕














Post a Comment