ឯកឧត្តម វី សូវីល និងលោក លី សុវណ្ណរិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត
(បន្ទាយមានជ័យ) មន្ទីរផែនការខេត្តបន្ទាយមានជ័យបានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម វី សូវីល អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ និងលោក លោកស្រី តាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំមន្ទីរផែនការខេត្ត។
គួរបញ្ជាក់ថា៖ ការបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ថ្នាក់ខេត្តនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។










Post a Comment