សម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សាការងារជាមួយ ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក្នុងកិច្ចការអភិវឌ្ឍឧស្សាហកម្មរួមគ្នា

==

នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភក្សាការងារជាមួយ លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF)។


KIAF មានគោលបំណងជំរុញការអភិវឌ្ឍឧស្សាហកម្មរួមគ្នា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ការកែលម្អឧស្សាហកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ដោយការប្រឹក្សាយោបល់ ស្តីពីឧស្សាហកម្ម និងសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយដល់រដ្ឋាភិបាល ។


KIAF មានសមាជិក មកពី ១៧ អង្គការផ្សេងៗគ្នា រួមមាន៖ វិស័យឥន្ធនៈ វិស័យគ្រឿងម៉ាស៊ីន វិស័យជីវសាស្ត្រ វិស័យអេឡិចត្រូនិក វិស័យគីមីឥន្ធនៈ វិស័យវាយនភ័ណ្ឌ វិស័យវិស្វកម្ម វិស័យកំពង់ផែ និងនាវា វិស័យសំណង់ វិស័យរថយន្ត និង វិស័យយានអវកាស ។ 








No comments

Powered by Blogger.