ឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ ចូលរួមពិធីបើកយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅគណបក្សស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃ ១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំចំនួន៤របស់ស្រុកស្វាយចេក ចូលរួមពិធីបើកយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅគណបក្សស្រុកស្វាយចេក ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈើយ ចាន់ណា ប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងបានចូលរួមជាគណៈអធិបតីដោយ
ឯកឧត្តម អ៊ុង សំអាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយចេក ឯកឧត្តម កែវ អូម៉ាលីស្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយចេក លោក លឿង សុភក្តិ ប្រធានគណៈបក្សស្រុកស្វាយចេក ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកស្វាយចេក និង លោក លោកស្រី ប្រធាន អនុប្រធានបក្សស្រុក ប្រធានបក្សឃុំ ប្រធានបក្សភូមិ និងសមាជិកសមាជិកាសរុបចំនួន ៣៥៨នាក់ ។
ក្រោយចប់កម្មវិធីឯកឧត្តម សិទ្ធិ ឡោះ ប្រធានគណៈកម្មការ ខ ២៧ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យ មើលការជួសជុលដំបូលអគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យ ទ្រាស ភូមិទ្រាស ឃុំទ្រាស ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់នាពេលកន្លងមក ការជួលជុលដំបូលនេះក្រោមការឧបត្ថមពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសរូបបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ៕




Post a Comment