កិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨០៧
បន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក កែ សួន សុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨០៧ ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ក្នុងដំណើរទស្សនកិច្ច ស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបន្ទាយមានជ័យ របស់ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា៕






Post a Comment