លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង(ថ្មី)

 

(ដោយ ; លោក ប៊ូ ម៉ាប់ )

=====

ខេត្តបាត់ដំបង ៖  មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង អភិបាល នៃគណៈអភិបាលក្រុង មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់ មេភូមិ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងមន្រ្ដីរាជការសាលាក្រុង ចូលរួមជាច្រើនរូបទៀត ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាលផ្ដាំផ្ញើណែនាំដល់មេបញ្ជាការ ក្រុងបាត់ដំបងដែលទើបទទួលបានការផ្ទេរភារៈកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មីត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចស្របតាមការទុកចិត្តរបស់ថ្នាក់លើដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្នុងការអនុវត្តន៍តួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជា។ រសៀល ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៤ ។













No comments

Powered by Blogger.