លោក វរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលផែនការងារ សណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាល ចុះរៀបចំសណ្តាប់ធ្នាប់
(យកព័ត៌មាន ៖ ដោយ សឿន រដ្ឋា )
ក្រុងប៉ោយប៉ែត ៖ នាព្រឹកថ្ងៃទី០១ ខែ កក្តដា ឆ្នាំ២០២៤ ដោយមានការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង អនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែត,
និង លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយ អ៊ាង អធិការរងទទួលផែនការងារ សណ្តាប់ធ្នាប់ក្រុងប៉ោយប៉ែត និង លោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ និងមានការចូលរួម នាយរងប៉ុស្ត៍ប៉ោយប៉ែត និង នាយរងប៉ុស្តិ៍ អូរឫស្សី និង ប្រជាការពារភូមិ , ចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ជាពិសេស ដងផ្លូវ ជុំវិញ
ផ្សារ សងខាង( ផ្សារសមាគម )ជិត (មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ), ស្ថិតក្នុងភូមិ ចាន់គិរី សង្កាត់ប៉ោយប៉ែត និង ភូមិ ប្រជាធម្មកើត សង្កាត់ អូរឫស្សី ក្រុងប៉ោយប៉ែត និង ខេត្តបន្ទាយមានជ័យ
។







Post a Comment