ឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការកងរាជឣាវុធហត្ថខេត្ត បានដឹកនាំលោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ , អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ

(បន្ទាយមានជ័យ): នៅថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ វេនាម៉ោង០៧និង៣០នាទី លោកឧត្ដមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការកងរាជឣាវុធហត្ថខេត្ត បានដឹកនាំលោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យផែនការប្រតិបត្តិការ លោកនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យភស្តុភារ លោកនាយការិយាល័យហិរញ្ញវត្ថុ សរុបចំនួន២៣នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ៖

     ១.ពិធីមិទ្ទីញអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤ ) និងពិធីបញ្ជុះបឋមសិលាបើកការដ្ឋានសាងសង់សាលមហោស្រព “ គោកធ្លក “ នៅវិទ្យាស្ថានកងរាជឣាវុធហត្ថ( កំបូល ) ។

     ២.ពិធី “ រុក្ខទិវា “ នៅស្រុកត្រាំកក់ ខេត្តតាកែវ ។

     ៣.ពិធីប្រកួតយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ីលើកទី២ ។

      កិច្ចប្រជុំនេះប្រារពធ្វើឡើង តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង នាយសេនាធិការ កងរាជឣាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ ( តូច ) ជាន់ទី៣ អគារសេនាធិការដ្ឋាន កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ៕













No comments

Powered by Blogger.