ប្រជុំផ្សព្វផ្សាយវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន .!!

      ស្រុកសំពៅលូន៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទី ព្រឹក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន  ក្រោមអធិបតីភាព លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ក្នុងនោះដែរក៏បានដាក់ចេញនូវផែនការដល់ផ្នែកជំនាញពាក់ព័ន្ធ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះអនុវត្តវិធានការរដ្ឋបាល ឬ វិធានការច្បាប់ទៅតាមសភាពជាក់ស្ដែង ។



-ត្រូវធ្វើបញ្ជីគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ ។

-ត្រូវចុះធ្វើការផ្សព្វផ្សាយអំពីបញ្ហាពាក់ព័ន្ធក្មេងទំនើង នៅក្នុងសហគមន៍ និងនៅតាមសាលារៀនឲ្យបានញឹកញាប់។

-ត្រូវប្រមូលក្មេងទំនើងដែលមានសកម្មភាពប្រមូលផ្ដុំ យកមកធ្វើការអប់រំណែនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមមានមេភូមិ មេឃុំ និងអាណាព្យាបាល។

-ត្រូវបន្តយកចិត្តទុកដាក់ចេញល្បាត និងដាក់គោលដៅត្រួតពិនិត្យជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ដែលបង្កភាពចលាចលនិងបទល្មើសផ្សេងៗទៀតនៅក្នុងមូលដ្ឋានស្រុកសំពៅលូន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ 











No comments

Powered by Blogger.