ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាននៃវរសេនាតូចលេខ៨៩១បើកកិច្ចប្រជុំស្ដីពីពង្រឹងតួនាទីភារកិច្ចការពារក្សាសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែព្រំដែន កម្ពុជា ថៃ ជាពិសេសទប់ស្កាត់បទល្មើសគ្រប់ប្រភេទលួចឆ្លងដែនដោយខុសច្បាប់

ក្រុងប៉ោយ៉ែត ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនហូបលេខ៨៩១នៅវេលាម៉ោង០៧:៣០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ 


លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានដឹកនាំលោកនាយរង និង លោកប្រធានក្រុម ព្រមទាំងមន្រ្តីក្នុងប៉ុស្តិ៍សរុប ១៣ នាក់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីបទបញ្ជារបស់លោកមេបញ្ជាការវរ: ដាក់ជូនដល់កងកម្លាំង ក្នុងប៉ុស្តិ៍ដើម្បីយកទៅអនុវត្ត។ 





លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកក្បាលស្ពាន នៃវរសេនាតូចលេខ៨៩១ បានប្រាប់ថា ប្រជុំស្ដីពីពង្រឹងតួនាទីភារកិច្ចការពារក្សាសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែព្រំដែន កម្ពុជា ថៃ ជាពិសេសទប់ស្កាត់បទល្មើសគ្រប់ប្រភេទលួចឆ្លងដែនដោយខុសច្បាប់ទីកន្លែងសាលប្រជុំប៉ុស្តិ៍ក្បាលស្ពាន និងបានបញ្ចប់នៅវេលាម៉ោង០៨នឹង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ផងដែរ ។


No comments

Powered by Blogger.