កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បន្តរចុះធ្វើការល្បាត នៅពេលយប់ ត្រួត ពិនិត្យអាវុធជាតិផ្ទុះ នឹងរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាព ជូនបងប្អូន ប្រជាពលរដ្ឋ
ApsaraNews (012 807225 Telegram)
ក្រុងប៉ោយប៉ែត ៖អនុវត្តតាមការណែនាំនិង បញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នឹងមានការយកចិត្តទុកដាក់របស់ លោកវរសេនីយ៍ ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត នៅយប់រំលងអាធ្រាតឈានចូលថ្ងៃពុធ ទី ០៣ ខែកក្កដា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដឹកនាំកម្លាំងក្រោមឱវាទ និងកម្លាំងប្រជាការពារ ចុះធ្វើការល្បាតចល័តក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីបង្ការទប់ស្ងាត់រាល់បទល្មើស គ្រប់ប្រភេទ ជាពិសេសទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើប អុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យ ខ្លាច និង រក្សាការពារសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រៀមកម្លាំងអន្តរាគមន៍ ២៤ម៉ោងលើ ២៤ម៉ោងមានហេតុការណ៍កើតឡើងជាយថាហេតុ ចុះជួយអន្តរាគមន៍ជួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែក ក៏បានសួរនាំបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់បងប្អូនរស់នៅមានអសន្តិសុខអត់ឬមានក្មេងទំនើង ចូលក្នុងភូមិអុកឡុកដែលទេ..?, បើមានសូមរាយការណ៍មកអាជ្ញាធរ នឹងកងកម្លាំង នៅជិតផ្ទះរបស់បងប្អូន ។
_សូមរាយការណ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ; ទាន់ហេតុការណ៍ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត
, មានលេខ៖០១២ ៣៥៨ ៥៨៧-០៦៨ ៥៨៥៩០៥ -០៧៨២៥៩ ៩៩០ -០៩៩ ៧៣១ ៣៣៦ លេខប្រចាំបញ្ជា ២៤ ម៉ោងលើ ២៤ម៉ោងដើម្បីចាត់កម្លាំងចុះជួយអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលាផងដែ ។







Post a Comment