លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការ ចុះសួរសុខទុក្ខលោកនាយការិយាល័យដែលកំពុងសម្រាកព្យាបាលជម្ងឺនៅខេត្តបាត់ដំបង

(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំមន្ត្រីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និង នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក ចេង សារ៉ាវុទ្ធនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលជម្ងឺដោយគ្រួសតំរងនោម ហើយកំពុងសម្រាក់ព្យាបាលជម្ងឺនៅខេត្តបាត់ដំបង ។


អំណោយនិងសម្ភារៈរួមមាន: កថវិកា ចំនួន២.១៤០.០០០រៀល(ពីរលានដប់បួនមុឺនរៀល) អង្ករ ១០០គីឡូក្រាម និងទឹកសុទ្ធវីតាល់ចំនួន៥កេស ។


ជាមួយគ្នានេះលោកវរសេនីយ៍ ស មនោរម្យ បានពាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីជាការលើកទឹកចិត្ត នាំយកថវិការួមសម្ភារៈខាងលើ ប្រគល់ជូន លោកវរសេនីយ៍ឯក ចេង សារ៉ាវុទ្ធ ដែលមានជម្ងឺប្រចាំកាយ និងជូនពរឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។


លោកវរសេនីយ៍ឯក ចេង សារ៉ាវុទ្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់ លោកវរសេនីយ៍នាយរងការិយាល័យ រួមមន្ត្រី ចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ដល់លោកសម្រាប់ចំណាយក្នុងពេលកំពុងសម្រាកព្យាបាលជម្ងឺនេះផងដែរ ៕









No comments

Powered by Blogger.