លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល ជាមួយ កងរាជ អាវុធហត្ថ ជ្រើសរើសថ្មី ចំនួន៤១នាក់

 

លោក​ឧត្តមសេនីយ៍ត្រី 

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន៤១នាក់ ព្រមទាំងចែកនូវឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។

       ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់ យោធិន នៃកងរាជអាវុធហត្ថជ្រើរើសថ្មី ត្រូវស្មោះត្រង់ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសត្រូវការពារសន្តិភាព និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

       លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់ការហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ព នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវបើកវគ្គចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដោយយកចិត្តទុកដាក់បំផុត។










No comments

Powered by Blogger.