ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរស័ព្ទដៃ Nodrug និង បារីអេឡិចត្រូនិច ជូនដល់ព្រះសង្ឃ ចំនួន២៣វត្ត ក្នុងប៉ោយប៉ែត .!!
(ដោយ ម៉ែន ច័ន្ទដារ៉ា)
ក្រុងប៉ោយប៉ែត ៖ នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ ដោយការនិមន្តព្រះសង្ឃនិងអញ្ជើញ គណៈកម្មការគ្រីស្ទបបរិស័ទក្រុងប៉ោយប៉ែត និងអាចារ្យគណ:កម្មការវត្តទាំង២៣ សរុបប្រមាណ ៣៦០អង្គនាក់ ក្នុងក្រុងប៉ោយប៉ែត បាននិមន្តនិងអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ដែលរៀបចំឡើងដោយ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយក្រសួងធម្មការ និងសាសនា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ព្រះឧត្តមសីលញាណ ធុលសុធា ព្រះមេគណខេត្ត គណៈមហានិកាយ
និងព្រះវរៈមុនី វ៉ាចិន្ដា ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ
លោក យឹម សំណាង អភិបាលរង នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងកងកម្លាំង មន្ទីរ អង្គភាពពាក់ព័ន្ឋ ក្នុងក្រុងប៉ោយប៉ែត ពិធីធ្វើឡើនៅ បរិវេណវត្តស្រះត្រាច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មាន ជ័យ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤
ក្នុងនោះ លោក លាម ឡា នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត បានមានមតិលើកឡើងថា៖ ការចុះផ្សព្វផ្សាយអំពីការទាញយកកម្មវិធីទូរស័ព្ទដៃ Nodrug ឲ្យបានទូលំទូលាយ ក្នុងគោលបំណង ដើម្បីឲ្យទទួលបានសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ ពិសេសពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ស្តានិតិសម្បទា និងគ្រឿងញៀន ហើយNodrug នេះគឺជាមធ្យោបាយរាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ករណីជួញដូរ ករណីដឹកជញ្ជូននិងការកែឆ្នៃ ផលិតគ្រឿង ញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារនិងបានទទួលព័ត៌មាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាចឈានដល់ការបង្ក្រាបទប់ស្កាត់ ទាន់ពេលវេលាផងដែរ ជាពិសេសគឺសំដៅការកាត់បន្ថយឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍ ស្របតាមទស្សនៈវិស័យមានន័យថា យើងចូលរួមទាំងអស់គ្នា ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន ។
លោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូន ប្រជាពលរដ្ឋរស់ នៅមូលដ្ឋាន បើកើត មានសូមរាយការជា សម្ងាត់ជូនដល់ សមត្ថកិច្ច ដើម្បីចុះអនុវត្តន៍ទាន់ពេលវេលា សម្រាប់ការទាញយកកម្មវិធីទូរទស័ព្ទដៃ Nodrug របស់បងប្អូនរាយការណ៍ សម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និង ប្រតិបត្តិការតាមបណ្តា ស្រុក ក្រុងក្រោយពីការទទួលបានពីNodrugនេះ ក្នុងនោះ លោកវរសេនីយ៍ទោ ស្រី សារ៉ុម ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាស្លឹកក្រធុំ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព តែកំពុងផ្ទុះថ្មីៗនៅក្នុងក្រុងប៉ោយប៉ែតផងដែរ។
















Post a Comment