កិច្ចប្រជុំ ស្ដីពីរបាយការណ៍វឌ្ឍនភាពរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្ទាយមានជ័យ
(Apsaranews(012 80 72 25 Telegram)
-(ដោយ លោក ម៉ែនច័ន្ទដារ៉ា )
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីរបាយការណ៍វឌ្ឍភាពមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ
នៅក្នុងកិច្ចប្រជុំនាពេលនេះ លោក យឹម ប៊ុនរ៉ុមប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានឡើងអានរបាយការណ៍សង្ខេប ស្ដីពីវិស័យធនធានទឹក និងឧតុនិយម របស់មន្ទីរធន់ធ្ងន់ទឹក និងឧតុយមអនុវត្តបានកន្លងមក ទិន្នន័យទឹកភ្លៀងពីដើមឆ្នាំ ២០២៤ រហូតមកដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤នេះទឹកភ្លៀងមានចំនួន ៤៥៣.៥មម
តិចជាងឆ្នាំ ២០២៣ ចំនួន ៤១៩.៩មម4 ជូនគណៈអធិបតី ក្នុងកិច្ចប្រជុំនាពេលនេះផងដែរ នៅក្នុងកិច្ចប្រជុំពេលនេះដោយមានចូលរួមលោកលោកស្រីអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអ្នកពាក់ព័ន្ធ មកពីសហគមន៍កសិករប្រើប្រាស់ទឹកតាមបណ្ដាស្រុក.ក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សរុបចំនួន ៣៧ នាក់ផងដែរ។










Post a Comment