ពលរដ្ឋទទួលបានការពិនិត្យ ព្យាបាលជំងឺដោយ ឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
(ដោយ សំរិទ្ធិ ភារុន )
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម
ហ៊ុន ម៉ានី នៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៥នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយក្រុមគ្រូពេទ្យខេត្តកោះកុង ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃដោយវេជ្ជបណ្ឌិតជំនាញនិងមានបទពិសោធន៍ មកពីក្រៅប្រទេសនិងក្នុងប្រទេសតាមមន្ទីរពេទ្យរដ្ឋ ឯកជនដែលមានបទពិសោធន៍យូរឆ្នាំ ជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ÷ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រូពេទ្យ ដែលយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពដែលបានឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនាពេលនេះ។
លោកជំទាវអភិបាលខេត្ត បានអោយដឹងទៀតថា ÷ បើតាមរបាយការណ៍របស់ លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា នេះជាលើកទី២៥ហើយ
ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានមកព្យាបាលជំងឺឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ហើយមានពលរដ្ឋ ជាង2ម៉ឺននាក់ហើយក្នុងខេត្តកោះកុងដែរបានទទួលបានកាព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ។
លោកជំទាវ បញ្ជាក់ថា ÷ សុខភាព ជាបញ្ហាសំខាន់ ដូច្នេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដែរមានបញ្ហាសុខភាពសូមប្រញ្ញាប់មកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ដែរមានទទួលការ ពិនិត្យព្យាបាលច្រើនឯកទេសជំងឺ និងជំងឺទូទៅ ព្រមទាំងមានវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យជំនាញ មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេស ព្យាបាលប្រកបដោយក្រមសីលធ៌ម និងប្រសិទ្ធភាពខ្ពស់។
លោកជំទាវ អភិបាលខេត្ត បានបន្ថែមថា ÷កត្តាដែរនាំអោយការរីកចំរើនការអភិវឌ្ឍន៍ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋបានមកពិនិត្យព្យាបាលជំងឺដោយសេរី នាពេលនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដូចនេះយើងទាំងអស់គ្នា ត្រូវដឹងគុណអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណដល់ស្ថាបនិកព្រមទាំងប្រតិបត្តិករ និងមគ្គុទ្ទេសឯកនយោបាយឈ្នះឈ្នះ ដែរនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពដែរមានស្រាប់អោយបានគង់វង់ ហើយត្រូវចាត់ទុកថាយើងទាំងអស់គ្នាដែរជាអ្នកជំនាន់ក្រោយនេះ គឺជាប្រតិបត្តិករថែរក្សាសន្តិភាព។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ÷ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី មានសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមានការយកចិត្តដាក់ពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទទួលបានការស្វាគមន៍និងការសហការណ៍យ៉ាងយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរដែនដីផ្ទាល់ដោយភាពកក់ក្ដៅ។
ឯកឧត្តម បានបន្ថែមថា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បានរយៈពេល១៣ ឆ្នាំហើយ មាន២៨សាខា គឺមាន២៥រាជធានីខេត្ត និង៣សកលវិទ្យាល័យ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២ម៉ឺន៧ពាន់នាក់ ហើយដល់បច្ចុប្បននេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចុះព្យាបាលពលរដ្ឋទូទាំងប្រទេសបានចំនួន ២១០២លើក ដោយបានព្យាបាលជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃសរុបបានចំនួន ជិត១៤លាននាក់
ក្នុងនោះមានការពិនិត្យជំងឺទូទៅ រួមមានដូចជា ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូរបាត ជំងឺសួតក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើរស្បែក ជំងឺព្រូនជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែកសុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាមជំងឺត្រចៀកច្រមុះបំពង់ក ជំងឺតម្រងនោម អេកូសាស្រ្ត វាស់ចង្វាក់បេះដូង ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម។
ចុងក្រោយ ឯកឧត្តម លេង ផាលី ÷ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែរមានបញ្ហាសុខភាព សូមមកទទួលសេវាពិនិត្យព្យាបាលអោយបានគ្រប់ៗគ្នា ព្រោះសុខភាពជាបញ្ហាចម្បង.៕


Post a Comment