លោកឧត្ដមសេនីយ៍ត្រី អ៊ុី ចំរើន នាយប៉ុស្តិ៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី នៅរង្វង់ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ក្រុងប៉ោយប៉ែត : នៅថ្ងៃសៅរ៍ ០៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៩:៤៥នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អ៊ុី ចំរើន នាយប៉ុស្តិ៍ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រហែលជា ៤០% ។









Post a Comment