លោក ប៉ាន សេរី ប្រធានគណបក្សសង្កាត់អូរឫស្សី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាតចំនួន ២០គ្រួសារ


ក្រុងប៉ោយប៉ែត ៖ នៅរសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ាន សេរី ប្រធានគណបក្សសង្កាត់អូរឫស្សី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចែកអំណោយ នៅស្នាក់ការគណបក្សសង្កាត់អូរឫស្សី និងមានការអញ្ជើញចូលរួមដោយលោក អុនប៉ុនណា អនុប្រធានគណបក្សសង្កាត់ និងក្រុមការងារសង្កាត់អូរឫស្សីបានអញ្ជើញចូលរួមចែកអំណោយរបស់លោក ការ៉ាវីន (ជនជាតិឥណ្ឌូនេស៊ី) និងក្រុមគ្រួសារ តាមរយៈអនុសេនីយ៍ឯក កាំង គង់ស្តារិទ្ធិ នាយផ្នែកអធិការក្រុងប៉ោយប៉ែត ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ រស់នៅក្នុង ភូមិទួលពង្រសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥គីឡូ, មី៥ កញ្ចប់ , ទឹកត្រី១ដប, ប្រេងឆា ១ដប, អំបិល១កញ្ចប់, ស្ករស១គីឡូ, ត្រីខ ២កំប៉ុង ទឹកសុទ្ធ០៣យួរ និងថវិកា៥០០បាត។













No comments

Powered by Blogger.